Translate

CEA ៖ ស្មាតហ្វូន និង tablets លក់កើនឡើង ខ្ពស់ក្នុងឆ្នាំនេះ



យោងទៅតាមរបាយការណ៍ ដែលបានផ្តល់ដោយ សមាគមអ្នកប្រើប្រាស់ អេឡិចត្រូនិក (CEA) ចេញផ្សាយកាលពី ថ្ងៃអង្គារម្សិលមិញ មានឲ្យដឹងថា បណ្ដាអ្នកប្រើប្រាស់ នូវគ្រឿងអេឡិចត្រូនិក នឹងកើនឡើង ៥.៩ភាគរយ ក្នុងឆ្នាំនេះ។ តាមការស្រាវជ្រាវ របស់សមាគមមួយនេះ បានបន្ថែមទៀតថា អត្រានៃការលក់នូវ គ្រឿងអេឡិចត្រូនិក នឹងកើនឡើងជា សាច់ប្រាក់ ២០៦ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១២នេះ។

តាមការស្រាវជ្រាវនេះ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលអត្រានៃការប្រើប្រាស់ នូវគ្រឿងអេឡិចត្រូនិច និងអត្រានៃការ លក់កើនឡើង ហើយក្រុមស្រាវជ្រាវ បានបន្ថែមថា នៅឆ្នាំ ២០១៣ អត្រានៃការលក់គ្រឿង អេឡិចត្រូនិកនឹងកើន ឡើងជាទឹកប្រាក់ ២១៥.៨ ពាន់លានដុល្លារអាមេរិក។

នៅក្នុងនោះគ្រឿង អេឡិចត្រូវនិក ដែលបានលក់កើន ឡើងនៅឆ្នាំនេះ មានដូចជា tablets លក់បានជាសាច់ប្រាក់ ២៩.១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨៣ភាគរយបើធៀប នឹងកាលពីឆ្នាំកន្លងទៅ ហើយក្រុមស្រាវជ្រាវ បានបន្ថែមទៀតថា នៅចុងឆ្នាំនេះអាចនឹង កើនបន្ថែមទៀតដល់ ៦៨.៥ លានគ្រឿង ។

ចំណែកស្មាតហ្វូន នឹងមានអត្រានៃការ លក់បាន ចំនួន ១០៨លានគ្រឿង នៅចុងឆ្នាំនេះ ដែលជាទិន្នន័យមួយ កើនឡើង ២៤ភាគរយបើធៀប នឹងឆ្នាំកន្លងទៅ៕

No comments:

Post a Comment