ថ្មីៗនេះ Samsung បានប្រកាសទូរទស្សន៍ Smart TV ទំហំយក្ខ ៧៥អ៊ីញ ឈ្មោះថា ES9000 ជាមួយនឹងតម្លៃប្រហែល ១ម៉ឺនដុល្លារអាមេរិកព្រមជាមួយនឹងការបន្ថែមវីដេអូហ្គេម Angry Birds ផងដែរ។

Samsung Smart TV ES9000
Smart TV ទំហំយក្ខនេះមានកម្រាស់ស្ដើងត្រឹមតែ ០,៣១អ៊ីញ ព្រមជាមួយស៊ុមដែលមានរាងកោងនិងមើលមិនឃើញស្នាមថ្នេរដែលព័ទ្ធជុំវិញស៊ុមទូរទស្សន៍នោះទេ។ ក្រៅពីមានរូបរាងស្ដើងហើយនោះ ទូរទស្សន៍ស៊េរីថ្មីនេះបានភ្ជាប់មកជាមួយកាមេរ៉ាសម្រាប់ប្រើជាមួយកម្មវិធី Skype និងបញ្ជាដោយប្រើកាយវិការពីចម្ងាយទៀតផង។

បន្ថែមពីលើនេះដែរ Samsung បានបង្ហើបឲ្យដឹងថាខ្លួនគ្រោងបញ្ចូលវីដេអូហ្គេមAngry Birds ថ្មីមួយសម្រាប់ទូរទស្សន៍ស៊េរីថ្មីនេះដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់រីករាយជាមួយនឹងវីដេអូហ្គេមថ្មីនេះដោយប្រើកាយវិការបញ្ជាតាមរយៈកាមេរ៉ាដែលបានបំពាក់មកជាមួយ ES9000។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ក្រៅពី ES9000 វីដេអូហ្គេម Angry Birds ថ្មីនេះអាចដំណើរការនៅលើទូរទស្សន៍ស៊េរីមុនៗដូចជា Samsung 2012 LED 7500 ឬស៊េរីខ្ពស់ជាងនេះនិងស៊េរី Plasma 8000 តាមរយៈការទាញយកដោយឥតគិតថ្លៃនាចុងខែនេះ។
Smart TV ទំហំ ៧៥អ៊ីញនេះនឹងមានដាក់លក់ជាផ្លូវការនាខែក្រោយនេះនៅសហរដ្ឋអាមេរិកជាមួយនឹងតម្លៃប្រមាណ ១ម៉ឺនដុល្លារអាមេរិក។
No comments:
Post a Comment