Translate

ចំនុច​សំខាន់​ទាំង​ ១០ ដែល​អ្នក​គួរ​ដឹង​ពី​ Microsoft Office 2013


យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ពី​សារៈសំខាន់​នៃ​ Microsoft Office សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ទាំង​ក្នុង​ការងារ​ និង​ការ​សិក្សា។ ថ្មីៗ​នេះ​ព័ត៌មាន​លេច​ឮ​ស្ដី​ពី Microsoft Office 2013 ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ហេតុ​ដូច្នេះ​​គេហទំព័រ Sabay  នឹង​​នាំយកចំណុច​​សំខាន់ៗ​នៃ​ Microsoft Office ជំនាន់​ចុង​ក្រោយ​មួយ​នេះ​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​ដើម្បី​ត្រៀម​ខ្លួន​ជាមុន មុន​និង​ប្រើប្រាស់​។
1.ការ​រចនា​រូបរាង​កាន់​តែ​ស្រស់​ស្អាត
Microsoft Office បាន​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​និង​មាន​ពណ៌​ប្លែកៗ​គួរ​ជា​ទី​គយគន់។ Microsoft Office ជំនាន់​ចុងក្រោយ​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន​ និង​ស៊ីគ្នា​ឥត​ខ្ចោះ​ជា​មួយ​ Microsoft Window 8។
2.ភ្ជាប់​ទំនាក់​ទំនង​បរិយាកាស​ការ​ងារ​ឲ្យ​​កាន់​តែ​ប្រសើរ
ដោយ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​ទំនើប ការ​រួម​បញ្ចូល​នៃ​ឧបករណ៍​អេឡិចត្រូនិក​កាន់​តែ​ងាយ​ស្រួល​ ដែល​អាច​ឲ្យ Microsoft​​ Office​​​​ 2013​ ដំណើរ​ការ​លើ​ Smart Devices ជា​ច្រើន​ប្រភេទ​។​ ដូច​នេះ​មិន​ថា​លោក​អ្នក​កំពុង​ប្រើ​ PC ​ឬ​ Laptop​ ឬ​Smart Devices ( Smartphone, iPad…) គឺ​អាច​ប្រើ​ប្រាស់​ Microsoft Office 2013 បាន​ជាមួយ​ Setting តែមួយ​ដែល​បាន​កំណត់​ជា​មុន​ស្រេច។
3.ទាមទារ​ឲ្យ​មាន Computers ដែល​មាន Capacity ខ្ពស់
ដើម្បី​អោយ​ Microsoft​​ Office​​​​ 2013 ដំណើរការណ៍​បាន​រលូន​ ត្រូវ​មាន​ Processor Speed យ៉ាង​ហោច​ណាស់​ 1GHz ឬ​ខ្ពស់​ជាង​នេះ​ និង​ RAM យ៉ាង​ហោច​ណាស់ ​1GB សម្រាប់​ Window 32-bit និង 2GB ​សម្រាប់ Window 64-bit​។ Microsoft​​ Office​​​​ ស៊េរី​ថ្មី​នេះ​អាច​ដំណើរ​កា​រ​បាន​តែ​នៅ​លើ Window 7 និង​ Window 8 តែ​ប៉ុណ្ណោះ​រីឯ​ Window XP និង​ Window Vista មិន​អាច​ដំណើរ​ការ​បាន​ទេ​។ ចំពោះ​ Graphics​ វិញ​ត្រូវ​មាន​ DirectX10​ និង​ Disk space យ៉ាង​ហោច​ណាស់​ 3.5GB។
4.ការ​ប្រើប្រាស់​កាន់​តែ​ងាយស្រួល​ជាង​មុន
កាល​ពី Microsoft​​ Office​​​​ 2010​ លោក​អ្នក​ត្រូវ​មាន​កម្មវិធី​ Office 365 ​ដើម្បី​ប្រើប្រាស់ Exchang​e ​Online​ ឬ​ចែក​រំលែក​និង​រក្សា​ទុក​ File Online ជា​មួយ​ SkyDrive ឬ មើល​ Mail តាម​រយះ​ទូរស័ព្ទ ប៉ុន្តែ​ជាមួយ​ MS Office 2013 Licensed វិញ​លោក​អ្នក​គ្រាន់​តែ​មាន​ Windows Live Account ជា​ការ​ស្រេច។​
​​​​ 5. ដំណោះស្រាយ​លើ​បញ្ហា​ជំនួញ​កាន់​តែ​ងាយស្រួល
ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​ទំនាក់​ទំនង​ការ​ងារ​ជា​មួយ​មិត្ត​រួម​ការងារ​កាន់​តែ​ងាយ​ស្រួល និង​ដំណើរ​ការ​លូន​នោះ​ លោក​អ្នក​ត្រូវ​ការ​កម្ម​វិធី​ជំនួយ​មួយ​ចំនួន​ដូចជា​:Office 365 Home Premium, Small Business Premium, ProPlus, and Enterprise, SkyDrives, HD video conferencing, និង​កម្មវិធី​សម្រាប់​ភ្ជាប់ Program ដូចជា SharePoint និង​ Lync។
​​​​ 6.​ តើ ​OS​ ណា​ខ្លះ​ដែល​អាច​ប្រើ​ជា​មួយ​ MS Office 2013 បាន?
មិនមែន​មាន​តែ ​​​​​​​​​​Windows Mobile និង​ Windows PC ​ដែល​អាច​ដំណើរការណ៍​ MS Office 2013 នោះ​ទេ​ប្រព័ន្ធ​ដំណើរ​ការ (OS) ​ផ្សេង​ទៀត​ដូចជា​ Mac OS, Android OS និង iOS ក៏​អាច​ប្រើ​ MS Office ស៊េរី​ចុង​ក្រោយ​នេះ​បាន​ដែរ​ ។
​​​​​​​​​​ 7. ការ​ចេញ​លក់​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​របស់​ ​MS​ ​Office​ នេះ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​សកល​លោក
ដោយ​សារ​តែ MS Office មួយ​នេះ​នឹង​ចេញ​លក់​ដំណាល​គ្នា​នឹង​ Window 8 ​នោះ វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ទាក់​ទាញ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​ Computer ឬ Smart Devices ទាំង​អស់​ទន្ទឹង​រង់ចាំ​។
​​​​ 8. ទន្ទឹម​នឹង​នោះ ភាព​តានតឹង​ក៏​អាច​កើត​មាន​ផង​ដែរ
អ្នក​ជំនាញ​បាន​និយាយ​ថា​ ភាព​សប្បាយ​រីករាយ​និង​ភាព​តាន​តឹង​អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ​នៅ​ពេល​ដែលMS Office នេះ​ត្រូវ​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នេះ​ក៏​ដោយសារ​ការ​ដំឡើងMS Office 2013 នឹង​ធ្វើអោយបាត់​ Setting និង​ Personal Data ដែល​អ្នក​ធ្លាប់​ Set នៅ​លើ​ MS Office 2010។ ម្យ៉ាង​វិញ​ទៀត​​ MS​ Office​ 2013​ នេះ​ត្រូវ​ការ Computers ដែល​មាន​សមត្ថភាព​ខ្ពស់​និង​មាន Window​7ឡើង​ទើប​អាច​ដំណើរ​ការ​បាន​ដូចនេះ ​Usersមួយ​ចំនួន​ដែល​ Computers​ របស់​ខ្លួន​មាន​សមត្ថភាព​ទាប​ ប្រហែល​ជា​មិន​សូវ​សប្បាយចិត្ត​ចំពោះ​វត្តមាន​របស់​ ​MS​ Office​ ​201​3​ ​នេះ​ប៉ុន្មាន​ទេ​។
 ​​ 9.​ MS​ Office​ ​201​3​ License មាន​តម្លៃ​ថ្លៃ
ដោយ​សារ​នេះ​ជា​ផលិត​ផល​ថ្មី​ ដែល​មាន​មុខ​ងារ​ពិសេសៗ​ច្រើន​និង​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​តាំង​ពី​មិន​ទាន់​ចេញ​លក់​ ហេតុ​ដូច​នេះ​វា​នឹង​មាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ​ផ្អែក​ទៅ​លើ​គុណ​សម្បត្តិ​របស់​វា លោក​អ្នក​ពិត​ជា​មិន​ខក​ចិត្តឡើយ។
​​​​​
​​​​​​​​​​​​​​​​​​​​​ 10. លោកអ្នក​នឹង​រីករាយ​ជាមួយ​ការ​ចេញ​លក់ ​MS​ Office​ ​201​3 នេះ
ជាមួយ​នឹង​មុខ​ងារ​ពិសេស​ៗ​របស់​ ​MS​ Office​ ​201​3 នេះ​ជឿ​ថា​លោក​អ្នក​ពិត​ជា​ពេញ​ចិត្ត​ជា​មួយ​ផលិតផល​ថ្មី​មួយ​នេះ​ដែល​ជា​ស្នាដៃ​របស់ Microsoft ៕

No comments:

Post a Comment