បន្ទាប់ពីលេចឮដំណឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទនៅអឺរ៉ុបបានកុម្ម៉ង់ទិញស៊ីម Nano ដើម្បីស្វាគមន៍ការបង្ហាញខ្លួនរបស់ទូរស័ព្ទ iPhone 5 រួចមក ថ្មីៗនេះគេហទំព័រ bgr បានអះអាងបន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទមួយចំនួននៅសហរដ្ឋអាមេរិកកំពុងតែធ្វើតេស្តលើស៊ីមកាតប្រភេទថ្មីនេះហើយ។

ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទ AT&T និងក្រុមហ៊ុនមួយចំនួនទៀតនៅសហរដ្ឋអាមេរិកបានទទួលឧបករណ៍ (adapter) សម្រាប់ធ្វើតេស្តលើស៊ីម Nano ពី Apple ដើម្បីធ្វើតេស្តលើស៊ីមស៊េរីថ្មីនេះឲ្យបានរួចរាល់មុនថ្ងៃដែល iPhone 5 ប្រកាសចេញលក់ជាផ្លូវការនាចុងឆ្នាំនេះ។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងដូចៗគ្នាថា ទូរស័ព្ទ iPhone 5 នឹងមានរូបរាងថ្មីព្រមជាមួយការបន្ថែមលក្ខណៈសម្បត្តិមួយចំនួនដូចជាប្រព័ន្ធ 4G LTE, ដំឡើងទំហំ RAM ពី 512MB (RAM លើ iPhone 4/4S) ដល់ 1GB និងមាន NFC ផងដែរ៕
ប្រភពនិងរូបភាព៖ bgr
No comments:
Post a Comment