មើលរូបកុំច្រឡំថាជា Laptop ណា៎ នេះគឺគ្រាន់តែជាស្រោម iPad The New iPad ដែលមានភ្ជាប់មកជាស្រេចប៊ូតុងចុច។ ថ្មីៗនៅលើគេហទំព័រ ClamCase បានបង្ហាញស្រោម Keyboard មានកម្រាស់ស្ដើង ហើយទម្ងន់ស្រាលជាងស្រោមមុនៗ សម្រាប់ភ្ជាប់ជាមួយ The New iPad តាមបច្ចេកវិទ្យា Bluetooth ប្រើជំនួស touch មានឈ្មោះថា ClamCase។
លក្ខណៈសម្បត្តិរបស់ ClamCase គឺមានប៊ូតុងចុចប្រភេទQWERTY ភ្ជាប់ជាមួយ The New iPad តាមបច្ចេកវិទ្យា Bluetooth 2.0 ប្រើជំនួស touch ជាមួយនឹងប៊ូតុងចំនួន ១៤ សម្រាប់ប្រើលើមុខងារ copy ឯកសារ, past ឯកសារ, គ្រប់គ្រងបទចម្រៀង និងមានមុខងារធ្វើបានច្រើនជាងនេះទៀងលើប្រព័ន្ធប្រតិបត្តិការ iOS ។ មុខងារ solid protection អាចជួយការពារស្នាមឆ្នូតពីការប៉ះទង្គិចបានយ៉ាងល្អទៀតផង។ ClamCase មានរាងស្រស់ស្អាតអាចជ្រើសរើសបានជាមួយនឹងពណ៌ចំនួន ៣ គឺ៖ ពណ៌ខ្មៅ, ពណ៌ស, និងពណ៌ខ្មៅលាយស។
No comments:
Post a Comment