Translate

Kisai Online នាឡិកា​ទំនើប​កញ្ចក់ LCD


ថ្មីៗ​នេះ​នៅ​លើ​គេហទំព័រ geeky-gadgets បាន​បង្ហាញ​នាឡិកាដៃ​ដ៏​ទំនើប​និង​ស្រស់​ស្អាត​មួយ​ប្រភេទ Tokyoflash ​ដែល​អាច​បង្ហាញ​ម៉ោង​ក្នុង​ទម្រង់ digital លក្ខណៈ​ជា​បន្ទាត់​បញ្ឈរ​ចំនួន ១០បន្ទាត់​ផ្គុំ​ចេញ​ជា​​លេខ និង​ធ្វើ​ចលនា​រាល់ ២វិនាទី​ម្ដង នៅ​ពេល​មាន​សកម្មភាពដែលជា​ស្នាដៃ​​ផលិត​ដោយ​ក្រុមហ៊ុន Tokyoflash នៅ​ប្រទេស​ជប៉ុន។
លក្ខណៈ​សម្បត្តិ​របស់ Kisai Online គឺ៖ បង្ហាញ​ម៉ោង និង ថ្ងៃ-ខែ-ឆ្នាំ លើ​អេក្រង់​ក្នុង​ទម្រង់​ជា digital និង​អាច​កំណត់​ម៉ោង​រោទ៍​បាន​។ នៅ​ពេល​មាន​សកម្មភាព វា​នឹង​ធ្វើ​ចលនា​ (animation mode) រាល់ ២វិនាទី​ម្ដង ដែល​បង្ហាញ​លេខ​ម៉ោង និង​លេខ​វិនាទី។
Kisai Online ផលិត​ពី​ដែកថែប​មាន​ភាព​រឹងមាំ​ប្រើ​ធន់​ជាប់ និង​ការពារ​ពី​ស្នាម​ប្រឡាក់​បាន​យ៉ាង​ល្អ។ ការ​រចនា​រូបរាង​មាន​ភាព​ស្រស់​ស្អាត​ទាន់​សម័យ​ ហើយ​មាន​ពណ៌​ដែល​អាច​ជ្រើសរើស​ចំនួន ២ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស។ រីឯ​កញ្ចក់​អេក្រង់​ប្រភេទ LCD បង្ហាញ​បន្ទាត់​ម៉ោង​រំលេច​ដោយ​​ពណ៌​ចំនួន ៣ផ្សេង​គ្នា​ផង​ដែរ​រួម​មាន៖ ពណ៌​មាស, ក្រហម និង​ពណ៌​ខៀវ។ មាន​ទម្ងន់ ១៦០ក្រាម, ប្រើ​ថ្ម​ប្រភេទ CR2032 កាន់​បាន​រយៈពេល ១ឆ្នាំ។
បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា នាឡិកាដៃ​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ខាង​លើ​នេះ មាន​ដាក់​លក់​នៅ​លើ​គេហទំព័រ tokyoflash ក្នុង​តម្លៃ ១៦៩ដុល្លារ។ ចង់​ដឹង​ពិសេស​យ៉ាង​ណា និង​មាន​ចលនា​បែប​ម៉េច​នោះ សូម​តាមដាន​វីដេអូ​ខាង​ក្រោម៖

No comments:

Post a Comment